885 bet

ស្វាគមន៍មកកាន់គេហទំព័រសេរីភាព

«សេរីភាព» ជាបណ្តុំ​ព័ត៌មាន​ដូចជា ​ប្រភពច្បាប់​ វេទិកា​ពិភាក្សា​ និង​សំណួរ​ចម្លើយ​ ពាក់ពន្ធ័​ទៅ​នឹង​សិទ្ធិ​ សេរីភាព​ក្នុង​ការជួប​ប្រជុំ ​សេរី​ភាព​​ក្នុង​​ការ​ចូល​រួម​សមាគម​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ ​គេហទំព័រ​ «សេរីភាព» ​នេះ​ជា​សមិទ្ធ​ផល​របស់​គម្រោង​ «គាំទ្រ​​សង្គម​​ស៊ីវិល​នៅ​កម្ពុជា​» ​ដែល​មាន​គោល​បំណង​ពង្រឹង​កិច្ចការ​របស់​អ្នក​ការពារ​សិទ្ធ​មនុស្ស​ (HRDs) ​ក្នុង​ប្រទេស​កម្ពុជា​។​

របៀបប្រើប្រាស់គេហទំព័រ

គេហទំព័រ​នេះ​ផ្តល់​ជូន​នូវ​ប្រភព​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ ​សេរីភាព​ក្នុង​ការ​ចូល​រួម​សមាគម ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ ឯកសារ​គតិយុត្ត​ វេទិកា​ពិភាក្សា​ និង​សំនួរ​ចម្លើយ​ដែល​ផ្តល់​នូវ​ពត៌មាន​ទាក់ទង​នឹង​សេរីភាព​ខាង​លើ​ជូន​លោក​/អ្នក ​ប្រើប្រាស់ ​និង​ចែកចាយ​ទៅ​តាម​សេចក្តី​ត្រូវការ​។ ប្រសិន​បើ​លោក/អ្នក​ ចង់បញ្ចេញ​មតិយោបល់ ការអត្ថាធិប្បាយ ឬបទពិព៌ណនា នានា លោកអ្នកគ្រាន់តែចុចលើ “វេទិកាពិភាក្សា” រួចជ្រើសរើសវេទិកាណាមួយក្នុងចំណោម វេទិកាទាំង ៣ ខាងក្រោមដែលលោកអ្នកចង់បញ្ចេញមតិយោបល់៖
  • “សេរីភាពក្នុងការជួបប្រជុំ”
  • “សេរីភាពក្នុងការចួលរួមសមាគម”
  • “សេរីភាពក្នុងការបញ្ចេញមតិ”
បន្ទាប់មកចូល​ទៅកាន់​ប្រធាន​បទ​ ដែល​មាន​នៅ​ក្នុង​វេទិកា​ទាំង​ ៣ ​ខាងលើ​នេះ​រួច​ហើយ​នៅ​ក្នុង​ប្រអប់​ “បញ្ចេញមតិ” ​លោក​អ្នក​ត្រូវ​បំពេញ​
  • ឈ្មោះ (*)
  • មកពី (មិនចាំបាច់ប្រសិនបើមិនចង់ប្រាប់)
  • មតិ (*)

ប្រអប់ដែលមានសញ្ញា (*) នេះ តម្រូវអោយលោកអ្នកត្រូវបំពេញជាចាំបាច់។ រួចហើយសូមចុចទៅលើពាក្យ “បញ្ចេញមតិ” ជាកា🃏រស្រេច។ ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនា ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖

  • ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
  • មិនមានលក្ខណៈ ញ៉ុះញ៉ង់
  • ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
  • ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
  • មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ក្រុម​ការងារ​សូមរក្សា​សិទ្ធិ​ក្នុង​ការ​មិន​បញ្ចូល​នៅ​ក្នុង​វិបសាយ​​នូវ​អត្ថបទ​ ឬសេចក្ដី​​អធិប្បាយ​ ទាំង​ឡាយ​ណា ​ដែល​​មិន​​ស្រប​​នឹង​គោល​បំណង​នឹង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​នេះ​។ បើ​លោក​អ្នក​មាន​ចម្ងល់​ទាក់ទង​ទៅ​នឹង​សេរីភាព​ខាងលើ ​សូម​ចូល​ទៅកាន់​សំនួរ​ចម្លើយ ​ដែល​មាន​អ្នក​បក​ស្រាយ​តប​ទៅ​នឹង​ចម្ងល់​របស់​ទាំង​នោះ​បាន​តាម​ត្រូវការ។​ សូម​អរគុណ​ជា​អនេក​កប្បកា​រទុក​ជាមុន​ ចំពោះ​ការងារ​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ​មតិ​យោបល់​ សំដៅ​លើក​កម្ពស់​សេរីភាព​ជាមូលដ្ឋាន​នៅ​ក្នុង​សង្គម​របស់​យើង​។

វេទិកាពិភាក្សា

  • ១២-មេសា-២០១៦
    តើ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន ត្រឹម​ត្រូវ​ដែរ ឬទេ?
    ទស្សនា: 201ឆ្លើយតប: 0
  • ១០-មីនា-២០១៦
    តើ​ការ​បង្កើត​ច្បាប់​សហជីព​​អាច​នឹង​​ប៉ះពាល់​ដល់​​សេរីភាព​ខាង​សមាគម​ដែរ ឬទេ?
    ទស្សនា: 809ឆ្លើយតប: 1
  • ២៨-វិច្ឆិកា-២០១៥
    តំណាង​សហគមន៍​បឹង​កក់​បាន​អះអាង​ថា​ សាលាក្រុង​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​​សហគមន៍​ខ្លួន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ជា​មុន​សិន​ទើប​សាលា​ក្រុង​ទទួល​យក​លិខិត​ដែល​សហគមន៍​ដាក់​ជូន​ទៅ​សាលាក្រុង​។ តើ​ការ​តម្រូវ​ឱ្យ​ចុះ​បញ្ជី​នេះ​អាច​ទាក់​ទង​នឹង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែរ ឬទេ?
    ទស្សនា: 1028ឆ្លើយតប: 0

មតិថ្មីៗ